ទាន់ហេតុការណ៍
ពលរដ្ឋសំពះរកយុត្តិធម៌ចំពោះដីខ្លួន និងដីរដ្ឋដែលត្រូវគេរំលោ »»» មហាជនរងចាំទន្ទឹងមើលផ្លូវ ថាថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ នឹងមានចំណាត់ការរដ្ឋបាលណាមួយ ចំពោះ លោក ញឹម រ៉ាវី »»» នារីម្នាក់សម្រេចចិត្តភ្ជាប់ពាក្យ ជាមួយអ្នកថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្តីដាច់ ត្រូវប្តីប្តឹង ទាមទាសំណងចំនួន ៥០០០$ »»» សូមលោក ឧកញ៉ា ទន់ ឆៃអ៊ាង ជួយបកស្រាយករណី ជីងដីបឹងត្រពំាងជាតិផង ប្រសិនបើចំណុចទីតាំងជីកនោះ លោកមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ពិតមែន »»» និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News ‘ »»» លោកមេភូមិ និងពលរដ្ឋរបស់ខ្លួន លើកដៃសំពះ សុំឱ្យលោក យី យ៉េន អភិបាលស្រុកមុខកំពូល សងលុយជាង៥ម៉ឺនដុល្លា ថ្លៃទិញដី »»» ស័យកសិកម្មខេត្តកំពង់ចាម បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្ត និងសល់សម្រាប់ធ្វើការនាំចេញ »»» តើលោក  សៀង ពិសិដ្ឋ ជាអ្នកណាទើបហ៊ានបញ្ជាគ្រឿងចក្រ អោយបន្តសកម្មភាព ខណៈដែលអាជ្ញាធរធ្លាប់ចុះផ្អាកចំនួន២ដងហើយ »»» ផ្ទុះការតវ៉ាសារជាថ្មី ពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាមួយអ្នកមានលុយមានអំណាច យកម៉ាស៊ីនច្រូតទៅច្រូតស្រូវពួកគាត់ »»» ពលរដ្ឋត្រែកអរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ដែលបានចង្អុលបង្ហាញឱ្យមន្ត្រីជលផល ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកកោះសូទិន
0

ស័យកសិកម្មខេត្តកំពង់ចាម បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្ត និងសល់សម្រាប់ធ្វើការនាំចេញ

អភិបាលខេត្តកំពង់ចាម ៖ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម និងសល់សម្រាប់ធ្វើការនាំចេញទៀតផង
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម លើសពីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករនៅក្នុងខេត្ត បានយ៉ាងបរិបូរណ៍ប៉ុណ្ណោះទេ គឺអាចនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជា ស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយនឹងយុទ្ធសាស្តមុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក ការអភិរក្ស និងការអភិវឌ្ឍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចដោយរក្សាបាននូវតុល្យភាពរវាងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីនយោបាយ អាទិភាពទី៥ និងទី៦ ត្រីវិស័យក្នុងការជំរុញគោលនយោបាយកសិកម្ម ឈានទៅរកភាពជោគជ័យ ធានាបាន នូវស្ថិរភាព ការផ្គត់ផ្គងតម្លៃ តាមរយៈជំរុញសហគមន៍ កសិកម្មទំនើបដែលបម្រើឱ្យ វិស័យកសិកម្ម ទាំងមូលព្រមទាំងការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ក្នុងការជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អាទិភាពទី៥ គឺការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យតាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃ នៅរាល់រដូវប្រមូលផលជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។
អាទិភាពទី៦ គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន ៕
Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន រស្មីនាគមាស | ទូរស័ព្ទ៖ 012 894 015 / 088 88 73 666

សហការផ្តល់ព័ត៌មាន៖ 015 894 015 | អ៊ីម៉ែល ៖ raksmeyneakmeas@gmail.com